ឆុតទឹកស៊ុបកូរ៉េ(រសជាតិគ្រឿងសមុទ្រ&ត្រី)
Pricing
Contact Us
Related Products
មីជប៉ុនMoro Heiya
មីMoroheiya ផ្សំឡើងពីបន្លែជប៉ុនម្យ៉ាងឈ្មោះថា Moroheiyaដែលមានដើមកំនើតពីប្រទេសអេស្សីប។ ជាបន្លែមួយប្រភេទដែលសំបូរទៅដោយសារធាតុចិញ្ចឹមច្រើនបំផុតបើប្រៀបជាមួយបន្លែដទៃ ដែលសំបូរទៅដោយវីតាមីន ជាតិរ៉ែ និងហ្វាយបឺរ។ មីជប៉ុនប្រភេទនេះគឺផលិតដោយមិនប្រើ ការបំពងដើម្បីអោយបានមីរឹង, មិនមានបន្ថែមព៏ណអាហារ, មិនមានសារធាតុគីមីទុកបានយូរ, មិនប្រើស៊ុត, និងប្រើប៊ីចេង។ របៀបចំអិន៖ ដាំទឹក ៦០០មលអោយពុះ រូចដាក់មីស្រុះប្រហែល៣នាទី។ នៅពេលដែលមីឆ្អិនហើយ គឺអាចយកទៅធ្វើមឺនុយបានតាមចំនូលចិត្តដូចជា ឆា ស៊ុប ឬធ្វើញ៉ាំសាលាដ ឬដាក់អោយកូនញាំជាfinger food។
ផាស្តាជប៉ុនFusili mixed
ផាស្តាសរីរាង្គប្រភេទរួញៗខ្លីៗរបស់ប្រទេសជប៉ុនប្រភេទនេះ គឺសមស្របសំរាប់កូនពី១២ខែឡើង ដែលអាចចំអិនញាំឆ្លាស់គ្នាពីបាយស ឬមី ដើម្បីអោយកូនបានស្គាល់ទំរង់អាហារខុសៗគ្នា និងមិនមានបញ្ហារើសចំនី។ កូនអាចកាន់ញាំដោយដៃ ដែលធ្វើអោយខួរក្បាលកុមារមានភាពលូតលាស់វៃឆ្លាត ហើយគាត់ក៏រៀនកាន់សមចុចញាំផងដែរ។ មានសារធាតុចិញ្ចឹមដូចជាកាបូហាយដ្រាតដែលមនុស្សយើងត្រូវការដើម្បីថាមពល ប្រូតេអ៊ីន ខ្លាញ់ និងហ្វាយបឺរ។របៀបចំអិន៖ ដាំទឹកប្រហែល ៥០០មលអោយពុះ រូចដាក់ផាស្តាចូលប្រហែល ១០០ក្រ ហើយរំងាស់អោយទន់ប្រហែល ៩ទៅ១៥នាទី ទៅតាមកំដៅភ្លើងដែលបានប្រើ។ ពេលផាស្តាឆ្អិនរូចយកលាយទឹកបន្តិច ឬច្រូចប្រេងអូលីវ ដើម្បីកុំអោយផាស្តាស្អិតជាប់គ្នា។ ផាស្តាដែលឆ្អិន អាចយកទៅចំអិនមឺនុយអឹរ៉ុប អាស៊ី តាមចំនូលចិត្ត។ បើកប្រើរូចសូមកិបមាត់ថង់អោយជិត ឬទុកក្នុងក្រឡរបិទជិត ដាក់ក្នុងទូរក្រៅបាន
សាល់មុនផាត់ជប៉ុន
សាល់មុនផាត់លាយកូនត្រីសាឌិនក្រៀម ផលិតផលជប៉ុន ប្រេនល្បីហើយឆ្ងាញ់ជាងគេនៅជប៉ុន សាកសមសំរាប់កូន១ខួបឡើង ជាពិសេសកូនរើសចំនី, កូនកំពុងអន់អាហារដោយសារឈឺ,...និងសំរាប់គ្រប់គ្នាក្នុងក្រុមគ្រួសារ។ មិនសារធាតុគីមីទុកបានយូរ ដូច្នេះបើកប្រើហើយ ត្រូវទុកក្នុងទូរទឹកកក។ សំបូរទៅដោយសារធាតុចិញ្ចឹមដូច ថាមពល, ប្រូតេអ៊ីន, DHA, កាល់ស្យូម... របៀបប្រើ៖ ប្រើរោយក្នុងបបរ ឬបាយ ឬធ្វើជាស្នូលសាំងវិចជាដើម... របៀបលាយបាយ៖ បាយសបរិមាណល្មមកូនញាំ, សាល់មុនផាត់កន្លះស្លាបព្រាបាយ(បរិមាណមិនកំនត់ក៏បាន), ប្រេងល្ងចុងស្លាបព្រាបាយ, ម៉ាយូនេសចុងស្លាបព្រាបាយ, ច្របល់ល្បាយទាំងអស់ចូលគ្នាជាការស្រេច រូចអាចមូលទៅតាមពុម្ពរូបផ្សេងៗ។
សាច់ត្រីធូណាសាបជប៉ុន
Hagoromo ត្រីធូណាសាបជប៉ុន សមស្របសំរាប់កូនអាយុ១២ខែឡើង សំបូរប្រូតែអ៊ីន, កាឡូរី, និងDHA។ សមស្របសំរាប់ម៉ាក់ៗក្នុងការយកឆ្នៃអាហារសាង់សង់ក្នុងទំរង់ផ្សេងៗករណីកូនធន់សាច់។ ត្រីធូណា ពេញនិយមក្នុងការយកទៅធ្វើជាស្នូលសាំងវិច, សាលាដសុខភាព, ច្របល់ជាមួយផាស្តាឈីស... ដោយសារត្រីធូណានេះ មិនមានសាធាតុគីមីទុកអោយបានយូរ ដូច្នេះបន្ទាប់ពីបើកប្រើប្រសិនបើនៅសល់ សុំទុកក្នុងប្រអប់បិទជិត រូចក្លាសេក្នុងទូរទឹកកក និងញាំមិនអោយលើសពីមួយអាទិត្យ។ របៀបប្រើ៖ ស្នូលសាំងវិច៖ ត្រីធូណាមួយស្លាបព្រាបាយ(ច្រោះយកទឹកចេញ), ម៉ាយូនេសកន្លះស្លាបព្រាបាយ, អំបិលមួយចិប, ស្លឹកខ្ទឹមមួយចឹប, ម្រិចមួយចិប, រួចច្របល់ចូលគ្នា ជាការស្រេច។ ផាស្តាធូណាឈីស៖ ស្រុះផាស្តាបរិមាណល្មមកូនញាំអោយឆ្អិន, ត្រីធូណាកំដៅក្នុងម៉ៃក្រូវេវ៣ទៅ៥នាទី រូចច្រោះយកទឹកចេញ, ទុកអោយត្រជាក់បន្តិចឬដាក់ឈីសក្បាលគោឬគ្រីមឈីសច្របល់ជាមួយត្រីធូណា, យកល្បាយដែលលាយរួចទៅលាយជាមួយផាស្តាម្ដងទៀតជាការស្រេច។
សាច់កំប៉ុងកូរ៉េ
សាច់ប៉ាតេជ្រូកកំប៉ុង ផលិតផលកូរ៉េសមស្របសំរាប់កូនអាយុ ២ឆ្នាំឡើង ហើយលក្ខណះពិសេសរបស់សាច់កំប៉ុងនេះគឺ ផលិតពីសាច់ជ្រូកសុទ្ធ ៩៥.២៨% និងកាត់បន្ថយអំបិល ៥០%បើប្រៀបជាមួយសាច់កំប៉ុងទូទៅនៅលើទីផ្សារ។ សាច់ជ្រូក មិនផ្សំពីសត្វប្រើថ្នាំផ្សះ គឺផលិតពីសត្វដែលចិញ្ចឹមបែបធម្មជាតិ និងមានសុខភាពល្អ។ ណែនាំពិសេសសំរាប់កូនធុញសាច់ អន់អាហារ និងមិនចង់ញាំសំលរ។ ម៉ាក់ៗអាចយកទៅឆ្នៃជាបាយឆា ស្នូលសាំងវិច ចៀនញាំ... បន្ទាប់ពីបើកប្រើ សូមទុកក្នុងប្រអប់បិទជិត និងទុកក្នុងទូរទឺកកក។