ផាស្តាសរីរាង្គប្រភេទរួញៗខ្លីៗរបស់ប្រទេសជប៉ុនប្រភេទនេះ គឺសមស្របសំរាប់កូនពី១២ខែឡើង ដែលអាចចំអិនញាំឆ្លាស់គ្នាពីបាយស ឬមី ដើម្បីអោយកូនបានស្គាល់ទំរង់អាហារខុសៗគ្នា និងមិនមានបញ្ហារើសចំនី។ កូនអាចកាន់ញាំដោយដៃ ដែលធ្វើអោយខួរក្បាលកុមារមានភាពលូតលាស់វៃឆ្លាត ហើយគាត់ក៏រៀនកាន់សមចុចញាំផងដែរ។ មានសារធាតុចិញ្ចឹមដូចជាកាបូហាយដ្រាតដែលមនុស្សយើងត្រូវការដើម្បីថាមពល ប្រូតេអ៊ីន ខ្លាញ់ និងហ្វាយបឺរ។
របៀបចំអិន៖ ដាំទឹកប្រហែល ៥០០មលអោយពុះ រូចដាក់ផាស្តាចូលប្រហែល ១០០ក្រ ហើយរំងាស់អោយទន់ប្រហែល ៩ទៅ១៥នាទី ទៅតាមកំដៅភ្លើងដែលបានប្រើ។ ពេលផាស្តាឆ្អិនរូចយកលាយទឹកបន្តិច ឬច្រូចប្រេងអូលីវ ដើម្បីកុំអោយផាស្តាស្អិតជាប់គ្នា។ ផាស្តាដែលឆ្អិន អាចយកទៅចំអិនមឺនុយអឹរ៉ុប អាស៊ី តាមចំនូលចិត្ត។
បើកប្រើរូចសូមកិបមាត់ថង់អោយជិត ឬទុកក្នុងក្រឡរបិទជិត ដាក់ក្នុងទូរក្រៅបាន