Hagoromo ត្រីធូណាសាបជប៉ុន សមស្របសំរាប់កូនអាយុ១២ខែឡើង សំបូរប្រូតែអ៊ីន, កាឡូរី, និងDHA។ សមស្របសំរាប់ម៉ាក់ៗក្នុងការយកឆ្នៃអាហារសាង់សង់ក្នុងទំរង់ផ្សេងៗករណីកូនធន់សាច់។ ត្រីធូណា ពេញនិយមក្នុងការយកទៅធ្វើជាស្នូលសាំងវិច, សាលាដសុខភាព, ច្របល់ជាមួយផាស្តាឈីស...
ដោយសារត្រីធូណានេះ មិនមានសាធាតុគីមីទុកអោយបានយូរ ដូច្នេះបន្ទាប់ពីបើកប្រើប្រសិនបើនៅសល់ សុំទុកក្នុងប្រអប់បិទជិត រូចក្លាសេក្នុងទូរទឹកកក និងញាំមិនអោយលើសពីមួយអាទិត្យ។
របៀបប្រើ៖
- ស្នូលសាំងវិច៖ ត្រីធូណាមួយស្លាបព្រាបាយ(ច្រោះយកទឹកចេញ), ម៉ាយូនេសកន្លះស្លាបព្រាបាយ, អំបិលមួយចិប, ស្លឹកខ្ទឹមមួយចឹប, ម្រិចមួយចិប, រួចច្របល់ចូលគ្នា ជាការស្រេច។
- ផាស្តាធូណាឈីស៖ ស្រុះផាស្តាបរិមាណល្មមកូនញាំអោយឆ្អិន, ត្រីធូណាកំដៅក្នុងម៉ៃក្រូវេវ៣ទៅ៥នាទី រូចច្រោះយកទឹកចេញ, ទុកអោយត្រជាក់បន្តិចឬដាក់ឈីសក្បាលគោឬគ្រីមឈីសច្របល់ជាមួយត្រីធូណា, យកល្បាយដែលលាយរួចទៅលាយជាមួយផាស្តាម្ដងទៀតជាការស្រេច។