សារាយរោយបាយជប៉ុន(បន្លែ)
សារាយរោយបាយជប៉ុន(បន្លែ)
សារាយរោយបាយជប៉ុន(បន្លែ)
ID: 4904534041071

សារាយរោយបាយជប៉ុន(បន្លែ)

សារាយរោយបាយជប៉ុន Tshuo Nori រសជាតិបន្លែចម្រុះ៤មុខ សារាយសមុទ្រ និងផ្សិតក្រៀម ផលិតផលម៉ាកនេះគឺឆ្ងាញ់ជាងគេនៅជប៉ុន។​ អាយុសមស្របសំរាប់កុមារអាចបរិភោគបាន គឺនៅអាយុ ១២ខែឡើង ដែលជួយអោយបាយសកូន កាន់តែឆ្ងុយឆ្ងាញ់ មានឪរសជាតិ និងវីតាមីនជំនួយខួរក្បាល/រាងកាយ។​ សំបូរទៅដោយសារធាតុចិញ្ចឹមដូច DHA, ប្រូតេអ៊ីន, និងកាបូហាយដ្រាត។ មិនមានបន្ថែមសារធាតុគីមីទុកបានយូរ ឬដើម្បីរសជាតិឆ្ងាញ់ឡើយ រសជាតិបានមកពីសារាយសមុទ្រដែលមានគុណភាពខ្ពស់ បែបធម្មជាតិ។

របៀបប្រើ៖ រោយលើបាយ/បបរ/ឬអាហារផ្សេងៗដែលក្រុមគ្រួសារគិតថាឆ្ងាញ់ និងសមស្រប

  1. រោយលើបាយ/បបរ៖ បាយក្នុងបរិមាណសមស្របសំរាប់កុមារ, ម៉ាយូនេសមួយចិប, ប្រេងល្ងរបន្តិច,​ សារាយរោយល្មមតាមបរិមាណបាយ/បបរ រូចច្របល់ល្បាយចូលគ្នាអោយសប់។ បន្ទាប់ពីលាយរួច អាចសូនជារូបរាងផ្សេងៗដែលចង់បាន។
  2. អាចរោយក្នុងស៊ុប ឬផាស្តា ដើម្បីបង្កើនរសជាតិ និងសោភ័ណ្ឌភាព។

ដោយសារគ្មានសារធាតុគីមីទុកបានយូរ បន្ទាប់ពីបើកប្រើរូច​ សូមគិបមាត់ថង់ ឬទុកក្នុងក្រឡរបិទជិតហើយដាក់ក្នុងទូរទឹកកក។

Pricing

KHR 26,650
KHR 32,800
$6.50
$8.00

Contact Us

Related Products

មីជប៉ុនMoro Heiya
ID: 8850987139130

មីជប៉ុនMoro Heiya

KHR 24,600
$6.00

មីMoroheiya ផ្សំឡើងពីបន្លែជប៉ុនម្យ៉ាងឈ្មោះថា Moroheiyaដែលមានដើមកំនើតពីប្រទេសអេស្សីប។ ជាបន្លែមួយប្រភេទដែលសំបូរទៅដោយសារធាតុចិញ្ចឹមច្រើនបំផុតបើប្រៀបជាមួយបន្លែដទៃ ដែលសំបូរទៅដោយវីតាមីន ជាតិរ៉ែ និងហ្វាយបឺរ។ មីជប៉ុនប្រភេទនេះគឺផលិតដោយមិនប្រើ ការបំពងដើម្បីអោយបានមីរឹង, មិនមានបន្ថែមព៏ណអាហារ, មិនមានសារធាតុគីមីទុកបានយូរ, មិនប្រើស៊ុត,​ និងប្រើប៊ីចេង។ របៀបចំអិន៖ ដាំទឹក ៦០០មលអោយពុះ រូចដាក់មីស្រុះប្រហែល៣នាទី។ នៅពេលដែលមីឆ្អិនហើយ គឺអាចយកទៅធ្វើមឺនុយបានតាមចំនូលចិត្តដូចជា ឆា ស៊ុប ឬធ្វើញ៉ាំសាលាដ​ ឬដាក់អោយកូនញាំជាfinger food។

View Detail
ផាស្តាជប៉ុនFusili mixed
ID: 4902110326598

ផាស្តាជប៉ុនFusili mixed

KHR 22,550
$5.50

ផាស្តាសរីរាង្គប្រភេទរួញៗខ្លីៗរបស់ប្រទេសជប៉ុនប្រភេទនេះ គឺសមស្របសំរាប់កូនពី១២ខែឡើង ដែលអាចចំអិនញាំឆ្លាស់គ្នាពីបាយស ឬមី ដើម្បីអោយកូនបានស្គាល់ទំរង់អាហារខុសៗគ្នា និងមិនមានបញ្ហារើសចំនី។ កូនអាចកាន់ញាំដោយដៃ ដែលធ្វើអោយខួរក្បាលកុមារមានភាពលូតលាស់វៃឆ្លាត ហើយគាត់ក៏រៀនកាន់សមចុចញាំផងដែរ។ មានសារធាតុចិញ្ចឹមដូចជា​កាបូហាយដ្រាតដែលមនុស្សយើងត្រូវការដើម្បីថាមពល ប្រូតេអ៊ីន ខ្លាញ់ និងហ្វាយបឺរ។របៀបចំអិន៖ ដាំទឹកប្រហែល ៥០០មលអោយពុះ រូចដាក់ផាស្តាចូលប្រហែល ១០០ក្រ ហើយរំងាស់អោយទន់ប្រហែល ៩ទៅ១៥នាទី ទៅតាមកំដៅភ្លើងដែលបានប្រើ។ ពេលផាស្តាឆ្អិនរូចយកលាយទឹកបន្តិច ឬច្រូចប្រេងអូលីវ ដើម្បីកុំអោយផាស្តាស្អិតជាប់គ្នា។ ផាស្តាដែលឆ្អិន អាចយកទៅចំអិនមឺនុយអឹរ៉ុប អាស៊ី តាមចំនូលចិត្ត។ បើកប្រើរូចសូមកិបមាត់ថង់អោយជិត ឬទុកក្នុងក្រឡរបិទជិត ដាក់ក្នុងទូរក្រៅបាន

View Detail
សាល់មុនផាត់ជប៉ុន
ID: 4901271010919

សាល់មុនផាត់ជប៉ុន

KHR 41,000
$10.00

សាល់មុនផាត់លាយកូនត្រីសាឌិនក្រៀម ផលិតផលជប៉ុន ប្រេនល្បីហើយឆ្ងាញ់ជាងគេនៅជប៉ុន សាកសមសំរាប់កូន១ខួបឡើង ជាពិសេសកូនរើសចំនី,​ កូនកំពុងអន់អាហារដោយសារឈឺ,...និងសំរាប់គ្រប់គ្នាក្នុងក្រុមគ្រួសារ។ មិនសារធាតុគីមីទុកបានយូរ ដូច្នេះបើកប្រើហើយ ត្រូវទុកក្នុងទូរទឹកកក​។ សំបូរទៅដោយសារធាតុចិញ្ចឹមដូច ថាមពល, ប្រូតេអ៊ីន, DHA, កាល់ស្យូម... របៀបប្រើ៖ ប្រើរោយក្នុងបបរ ឬបាយ ឬធ្វើជាស្នូលសាំងវិចជាដើម... របៀបលាយបាយ៖ បាយសបរិមាណល្មមកូនញាំ, សាល់មុនផាត់កន្លះស្លាបព្រាបាយ​(បរិមាណមិនកំនត់ក៏បាន), ប្រេងល្ងចុងស្លាបព្រាបាយ, ម៉ាយូនេសចុងស្លាបព្រាបាយ, ច្របល់ល្បាយទាំងអស់ចូលគ្នាជាការស្រេច រូចអាចមូលទៅតាមពុម្ពរូបផ្សេងៗ។

View Detail
សាច់ត្រីធូណា​សាបជប៉ុន
ID: 4902560020817

សាច់ត្រីធូណា​សាបជប៉ុន

KHR 16,400
$4.00

Hagoromo ត្រីធូណាសាបជប៉ុន សមស្របសំរាប់កូនអាយុ១២ខែឡើង សំបូរប្រូតែអ៊ីន, កាឡូរី, និង​DHA។ សមស្របសំរាប់ម៉ាក់ៗក្នុងការយកឆ្នៃអាហារសាង់សង់ក្នុងទំរង់ផ្សេងៗករណីកូនធន់សាច់។ ត្រីធូណា ពេញនិយមក្នុងការយកទៅធ្វើជាស្នូលសាំងវិច, សាលាដសុខភាព, ច្របល់ជាមួយផាស្តាឈីស... ដោយសារត្រីធូណានេះ មិនមានសាធាតុគីមីទុកអោយបានយូរ ដូច្នេះបន្ទាប់ពីបើកប្រើប្រសិនបើនៅសល់ សុំទុកក្នុងប្រអប់បិទជិត រូចក្លាសេក្នុងទូរទឹកកក និងញាំមិនអោយលើសពីមួយអាទិត្យ។ របៀបប្រើ៖  ស្នូលសាំងវិច៖ ត្រីធូណាមួយស្លាបព្រាបាយ​(ច្រោះយកទឹកចេញ), ម៉ាយូនេសកន្លះស្លា​បព្រាបាយ, អំបិលមួយចិប, ស្លឹកខ្ទឹមមួយចឹប,​ ម្រិចមួយចិប,​ រួចច្របល់ចូលគ្នា ជាការស្រេច។ ផាស្តាធូណាឈីស៖ ស្រុះផាស្តាបរិមាណល្មមកូនញាំអោយឆ្អិន, ត្រីធូណាកំដៅក្នុងម៉ៃក្រូ​វេវ៣ទៅ៥នាទី រូចច្រោះយកទឹកចេញ, ទុកអោយត្រជាក់បន្តិចឬដាក់ឈីសក្បាលគោឬគ្រីមឈីសច្របល់ជាមួយត្រីធូណា, យកល្បាយដែលលាយរួចទៅលាយជាមួយផាស្តាម្ដងទៀតជាការស្រេច។

View Detail
សាច់កំប៉ុងកូរ៉េ
ID: 8809360923125

សាច់កំប៉ុងកូរ៉េ

KHR 28,700
$7.00

សាច់ប៉ាតេជ្រូកកំប៉ុង ផលិតផលកូរ៉េ​សមស្របសំរាប់កូនអាយុ ២ឆ្នាំឡើង ហើយលក្ខណះពិសេសរបស់សាច់កំប៉ុងនេះគឺ ផលិតពីសាច់ជ្រូកសុទ្ធ ៩៥.២៨% និងកាត់បន្ថយអំបិល ៥០%បើប្រៀបជាមួយសាច់កំប៉ុងទូទៅនៅលើទីផ្សារ។ សាច់ជ្រូក មិនផ្សំពីសត្វប្រើថ្នាំផ្សះ គឺផលិតពីសត្វដែលចិញ្ចឹមបែបធម្មជាតិ និងមានសុខភាពល្អ។ ណែនាំពិសេសសំរាប់កូនធុញសាច់ អន់អាហារ និងមិនចង់ញាំសំលរ។ ម៉ាក់ៗអាចយកទៅឆ្នៃជាបាយឆា ស្នូលសាំងវិច ចៀនញាំ... បន្ទាប់ពីបើកប្រើ សូមទុកក្នុងប្រអប់បិទជិត និងទុកក្នុងទូរទឺកកក។

View Detail