បបរម្សៅអង្ករ Bellamy's Organic សំរាប់កូនអាយុ៦ខែឡើង ជាបបរប្រភេទម្សៅដែលអាចឆុងជាមួយទឹកក្ដៅក៏ឆ្អិន ឬយកទៅចំអិនជាមួយសាច់បន្លែផ្លែឈើក៏បាន។ បបរម្សៅនេះ គ្មានបន្ថែមសារធាតុគីមីទុកបានយូរ គ្មានព៏ណ គ្មានថែមរសជាតិ និងគ្មានសារធាតុគីមីផ្សេងទៀតឡើយ។ សំបូរទៅដោយសារធាតុចិញ្ចឹមដូចជា ថាមពល ប្រូតេអ៊ីន កាបូហាយដ្រាត ប្រូបាយអូទិក និងជាតិដែក។ ផ្សំឡើងពីអង្ករសរីរាង្គ ទឹកដោះគោស្រស់ ប្រេងបន្លែ និងជាតិរ៉ែចម្រុះ។
របៀបប្រើ៖
១. បបរគ្រប់គ្រឿង៖ លាយម្សៅបបរ២ទៅ៣ស្លាបព្រាជាមួយទឹកធម្មតា កូរអោយសប់បែកល្អមុនចាក់ចូលឆ្នាំងកំពុងបបរ (ដោយសារវាជាប្រភេទម្សៅ ប្រសិនបើមិនលាយទឹកមុនទេ អាចធ្វើអោយបបរកកដុំៗ)។ ម្សៅបបរនេះឆ្អិនលឿន ដូច្នេះអាចបបរសាច់/បន្លែអោយជិតឆ្អិនសិន សឹមដាក់ម្សៅបបរនេះចូល។
២. បបរញែកអាហារគោល៖ ទឹកឆ្អិន៣ស្លាបព្រាបាយ ឬស្មើរ៦០មល លាយជាមួយម្សៅបបរ១ស្លាបព្រាបាយ កូរអោយសប់ រូចបញ្ចុកបាន អមជាមួយបបរបន្លែសាច់មួយចានផ្សេងទៀត។
ចំនុះ ១២៥ក្រ
ផលិតផលប្រទេសអូស្ត្រាលី