ខ្លាញ់ល្អ គឺសំខាន់ណាស់ក្នុងការបន្ថែមទៅក្នុងរបបអាហាររបស់ទារកដែលទើបតែចាប់ផ្ដើមរៀនញាំបបរពី ៦ខែឡើង។ វាជួយជំរុញអោយរាងកាយទារកបឺតស្រូបសារធាតុចិញ្ចឹមល្អៗបានច្រើន កំឡុងពេលដែលរាងកាយទារកមិនទាន់មានមុខងារបឺតស្រូបល្អ។ សារធាតុចិញ្ចឹមដែលរំលាយបានល្អក្នុងខ្លាញ់ល្អនេះមានដូចជា វីតាមីនអេ, វីតាមីនឌី, វីតាមីនអ៊ី, និងវីតាមីនខេ។ សារះប្រយោជន៏សំខាន់ផ្សេងៗទៀតមានដូចជា ជួសជុលកោសិកា, ជំនួយកំលាំងនិងថាមពល, លូតលាស់ខួរក្បាល/សរីរាង្គសំខាន់ៗ/និងឆ្អឹងផងដែរ។ និយាយជារួម ការបន្ថែមខ្លាញ់ល្អក្នុងរបបអាហាររបស់ទារក និងកូនតូចជួយអោយរបបអាហារកាន់តែមានសារធាតុចិញ្ចឹមច្រើន។
របៀបប្រើ៖
១. សំរាប់បបរគ្រប់គ្រឿង៖ មួយស្លាបព្រាកាហ្វេចូលក្នុងបបរដែលឆ្អិនដួសដាក់ចាន រួចកូរអោយសព្វ។
២. សំរាប់លាយបាយ(rice seasoning)៖ សារាយរោយបាយ/ឬស៊ុតឆ្អិនកាត់តូចៗ/ឬសាច់ផាត់+ប្រេងអូលីវលៃម៉ាល្មម +ម៉ាយូនេសសាបតិច= ច្របល់ចូលគ្នា រូចមូលជារូបរាងផ្សេងៗក៏បាន
៣. អាចលាយសាលាដ សំរាប់កូនធំ ឬប្រើចំអិនម្ហូប/នំជាដើម
ខ្លាញល្អឬខ្លាញ់សុខភាពមានដូចជា ប្រេងអូលីវ ប្រេងល្ង ប្រេងអាវូកាដូ ប្រេងអាល់មុន ប្រេងផ្កា...