អង្ករមីលេតជប៉ុន ផលិតដោយក្រុមហ៊ុនល្បីល្បាញផ្នែកចំនីអាហារ Hakubaku ផលិតផលសរីរាង្គ ដែលពិតជាល្អសំរាប់បបរគ្រប់គ្រឿងជំនួសអង្ករ ឬលាយដាំបាយជាមួយអង្ករសំរាប់ក្រុមគ្រួសារ។
របៀបប្រើ៖
១. ប្រសិនប្រើលាយជាមួយអង្ករសដាំជាបាយ សូមលាយបរិមាណដែលចង់បានតាមតម្រូវការ ឬលាងអង្ករ២ទៅ៣ពែងរួច ដាក់ទឹក១០០មលសំរាប់ដាំបាយ, ហើយថែមមីលេត ១/៣ពែង ចូលទៅក្នុងអង្ករលាយគ្នា (មីលេតនេះមិនត្រូវការលាងឡើយ)។
២. សំរាប់បបរមីលេត៖ មីលេត ២ស្លាបព្រា ទឹក៣០០ទៅ៥០០មល រួចរំងាស់ប្រហែល៦នាទី។ ណែនាំជាពិសេសសំរាប់កូន៦ខែឡើង បបរគ្រប់គ្រឿងឆ្លាស់ជាមួយអង្ករ ឬលាយជាមួយអង្ករ ថែមសាច់និងបន្លែទៅតាមចំនង់ចំនូលចិត្ត។
សំបូរទៅដោយសារធាតុចិញ្ចឹមដូចជា៖ ថាមពល ប្រូតេអ៊ីន លីពីត កាបូរហាយដ្រាត ហ្វាយបឺរ កាល់ស្យូម ម៉ាញ៉េស្យូម ជាតិដែក វីតាមីន B1 & B2។
បើកប្រើរួចសូមរក្សាក្នុងថង់បិទជិត ឬក្រឡរបិទជិត ទុកក្នុងទូរទឹកកកក៏បាន សីតុណ្ហភាពធម្មតាក៏បាន។