Hakubaku ជាក្រុមហ៊ុនផលិតរបស់ញាំកូនក្មេងដ៏ធំ និងល្បីមានស្តង់ដារខ្ពស់នៅប្រទេសជប៉ុន។ មីសូមេនប្រភេទនេះ ផលិតឡើងដោយស្រូវសាលី និងគ្មានប្រើអំបិលឡើយ ដែលសមស្របសំរាប់កូនអាយុ៦ខែឡើងដល់កូនធំ។ សំបូរទៅដោយប្រូតេអ៊ីន ថាមពល ដែលជួយអោយគាត់ឆ្អែត មានកំលាំង។ ប្រើជំនួយអង្ករ ហើយមីមានសភាពទន់ឆ្ងាញ់ ខ្លីៗងាយស្រួលចំអិន ងាយស្រួលញាំ ទោះកូនគ្មានធ្មេញក៏ញាំបានដោយមិនឈ្លក់។
របៀបប្រើ៖ ប្រសិនបើចំអិនជាបបរគ្រប់គ្រឿង សូមប្រើក្នុងបរិមាណសមស្រប ហើយត្រូវប្រាកដថាសាច់បន្លែជិតឆ្អិន សឹមដាក់មីនេះចូល ព្រោះមីចំអិនតែ ៣ទៅ៤នាទីតែប៉ុណ្ណោះ។ ប្រសិនបើចំអិនក្នុងទឹកស៊ុប សំរាប់កូនធំ ពេលទឹកស៊ុបពុះអាចដាក់មីចូលដោយមិនចាំបាច់លាងទឹក ឬស្រុះក្នុងឆ្នាំងផ្សេងទេ។