គុយទាវស្រូវសាលី/ស្ពៃពុយឡេង សាកសមសំរាប់កូន ១០ទៅ១២ខែឡើង ផលិតផលរបស់កូរ៉េ ផលិតតម្រូវកូនតូចងាយស្រួលញាំ។ គ្មានបន្ថែមព៏ណ រសជាតិ ឬសារធាតុទុកបានយូរឡើយ និងគ្មានបន្ថែមអំបិល។ មានសារធាតុចិញ្ចឹមសំខាន់ៗសំរាប់ការលូតលាស់របស់ទារក/កុមារដូចជា កាល់ស្យូម សង្ក័សី ជាតិដែក វីតាមីនA B1 D។ គុយទាវមានប្រវែង ១០សម ដែលមានសុវត្ថិភាពសំរាប់បំពង់ករបស់ទារក សាច់គុយទាវទន់ល្មើយមែនទែន ដែលទោះជាកូនមិនទាន់ដុះធ្មេញក៏អាចញាំបាន កូនធំកាន់តែចូលចិត្ត ជាពិសេសគុយទាវសរសៃវែងនេះជាចំនែកមួយដែលជួយកូនអោយលូតលាស់ផ្នែកញ្ញាណដឹងចុងដៃ នៅពេលដាក់អោយញាំជា finger food។
របៀបប្រើ៖ ដាំទឹក ៦០០មល ពេលទឹកពុះដាក់គុយទាវ ៣០ក្រ ស្រុះប្រហែល៣នាទី ឬទៅតាមសាច់គុយទាវដែលចង់បាន រូចស្រង់គុយទាវចេញ ហើយលាងទឹកត្រជាក់បន្តិចដើម្បីកុំអោយគុយទាវស្អិតជាប់គ្នា។ គុយទាវដែលឆ្អិនអាចយកទៅធ្វើមឺនុយបានជាច្រើនដូចជាដាក់ក្នុងស៊ុប ឆា លាយទឹកស៊ីអ៊ីវនិងសារាយរោយឬសាច់ផាត់ និងដាក់អោយកូនកាន់ញាំទទេរជាfinger food។
បើកប្រើរូច សូមទុកក្នុងក្រឡរបិទជិត ហើយទុកក្នុងម្លប់ សីតុណ្ហភាពថេរ។